សូមអានទំព័រនេះដោយយកចិត្តទុកដាក់។ វាមានសារសំខាន់ណាស់ក្នុងការអាន និងយល់នូវលក្ខខ័ណ្ឌទាំងអស់នេះ។ ការគ្រីសនៅក្នុងប្រអប់បង្ហាញថាអ្នកទទួលយកនូវលក្ខខ័ណ្ឌទាំងនេះ និងដាក់ពាក្យដើម្បីស្នើចូលរួមកម្មវិធីភា្នក់ងាររបស់យើង។ អ្នកយល់ព្រមទទួលយកនូវលក្ខខ័ណ្ឌនៃកម្មវិធីខាងក្រោមនេះ (ទាក់ទងទៅនឹងការអនុម័ត្តយល់ព្រមនូវសំនើរដាក់ពាក្យរបស់អ្នក)។ ប្រសិនបើអ្នកមិនយល់ព្រមទទួលយកនូវលក្ខខ័ណ្ឌទាំងនេះ (រឺក៏មិនត្រូវបានអនុញ្ញាត្តិអោយធ្វើដូច្នោះ) អ្នកគួរតែកុំបន្តការដាក់ពាក្យស្នើសុំរបស់អ្នក។ ប្រសិនបើអ្នកមានចំងល់ផ្សេងៗទាក់ទងទៅនឹងលក្ខខ័ណ្ឌទាំងនេះ រឺក៏កម្មវិធីភ្នាក់ងាររបស់យើង សូមទំនាក់ទំនងផ្នែកគ្រប់គ្រងភា្នក់ងារដែលពាក់ព័ន្ធ។ សូមចុចទីនេះដើម្បីទំនាក់ទំនងយើងខ្ញុំ។ ជាគោលការណ៍ uBet368 មិនទទួលយកការដាក់ពាក្យស្នើសុំចុះឈ្មោះជាភ្នាក់ងារតាមរយៈអនឡាញ ប្រសិនបើអ្នកផ្សព្វផ្សាយជាមួយនឹងអាស័យដ្ឋានអ៊ីនធឺណែត (IP) ដែលមានប្រភពមកពី រឺមានទីតាំងនៅក្នុងទឹកដីសហរដ្ឋអាមេរិច។ កិច្ចព្រមព្រៀងនេះរៀបរាប់លំអិតនូវលក្ខខ័ណ្ឌទាំងអស់ក្នុងការប្រើប្រាស់កម្មវិធីភ្នាក់ងាររបស់ uBet368។ "អ្នក", "ភ្នាក់ងារ" គឺសំដៅទៅលើ អ្នក, បុគ្គល, ក្រុម រឺក្រុមហ៊ុនសាជីវកម្មដែលបានចុះឈ្មោះជាភ្នាក់ងារតាមរយៈកិច្ចព្រមព្រៀងនេះ ហើយនឹងត្រូវរាប់បញ្ចូលទាំងបុគ្គលិក, នាយក, មា្ចស់ភាគហ៊ុន, ម្ចាស់, ភាគីគ្រប់គ្រង អង្គភាព និងបុគ្គលដែលពាក់ព័ន្ធ (ពាក្យ"របស់អ្នក" មានអត្ថន័យទាក់ទងនឹងអ្នក)។
1.1 ការដាក់ពាក្យស្នើសុំរបស់អ្នក
ដើម្បីកា្លយជាសមាជិកភ្នាក់ងាររបស់ uBet368 ហើយចូលរួមជាមួយកម្មវិធីភ្នាក់ងាររបស់យើង អ្នកនឹងត្រូវទទួលយកនូវលក្ខខ័ណ្ឌទាំងនេះតាមរយៈការគ្រីសនៅក្នុងប្រអប់ដែលបង្ហាញនូវការទទួលយក និងការបំពេញ ហើយស្នើនូវការដាក់ពាក្យតាមរយៈអនឡាញ។ ពាក្យស្នើសុំគឺជាផ្នែកមួយរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងនេះ។ uBet368 នឹងមានសិទ្ធិកំនត់ជាឯកច្ឆ័នថាតើទទួលយក រឺក៏មិនទទួលយកការដាក់ពាក្យស្នើរបស់អ្នក ហើយការសំរេចចិត្តរបស់យើងគឺជាការសំរេចចុងក្រោយ និងគ្មានការតវ៉ាណាមួយទេ។ uBet368 នឹងជូនដំណឹងអ្នកតាមរយៈអ៊ីមែលថាតើការដាក់ពាក្យស្នើសុំរបស់អ្នកទទួលបានជោគជ័យរឺក៏អត់។
1.2 ការចុះឈ្មោះអតិថិជនរបស់អ្នក
uBet368 នឹងចុះឈ្មោះអតិថិជនរបស់អ្នក ហើយតាមដាននូវប្រតិបត្តិការណ៍សាច់ប្រាក់របស់ពួកគេ។ uBet368 សូមរក្សាសិទ្ធិក្នុងការបដិសេធមិនទទួលយកនូវអតិថិជន (រឺបិទគណនីរបស់ពួកគេ) ប្រសិនបើចាំបាច់ក្នុងការអនុវត្តទៅតាមកត្តាតំរូវផ្សេងៗដែល uBet368 អាចបង្កើតឡើងក្នុងពេលណាមួយ។ "អតិថិជន" មានន័យថាជាអ្នកដែលចូលទៅកាន់វិបសាយរបស់អ្នក ហើយបានចូលរួមប្រើប្រាស់ទិន្នន័យរបស់យើង (ដោយការចុះឈ្មោះ មួយ រឺ ច្រើននៃផលិតផលរបស់យើង/ខាង uBet368 រួមមាន កាស៊ីណូ គីណូ uកីឡា និង កីឡា) បន្ទាប់ពីមានការចូលប្រើប្រាស់នៅលើទំព័រផ្សេងៗ តាមរយៈការចុចនៅលើURLរបស់អ្នក ដែលបានផ្តល់ជូននៅពេលដែលអ្នកចុះឈ្នោះជាមួយយើង។ តាមរយៈការបើកគណនីជាមួយយើង ពួកគាត់នឹងក្លាយជាអតិថិជនរបស់យើង ហើយជាមួយគ្នានោះ គោលការណ៍និងច្បាប់ទាំងឡាយរបស់យើងនឹងត្រូវអនុវត្តជាមួយពួកគាត់។ សូមជំរាបជូនថា uBet368 មិនទទួលយកអតិថិជនដែលមកពីផ្សេងៗក្រៅពីកម្ពុជានឹងថៃឡើយ។
1.3 ប្រាក់កំរៃជើងសារ
គំរោងទឹកប្រាក់កំរៃជើងសារសំរាប់ភ្នាក់ងារកំនត់តាមរយៈការព្រមព្រៀង រឺការកំនត់ផ្តល់ជូនផ្សេងៗកំឡុងពេលបើកគណនីភ្នាក់ងារ។ uBet368 នឹងផ្តល់ជូនអ្នកនូវទឹកប្រាក់កំរៃជើងសារ ("ប្រាក់កំរៃជើងសារសំរាប់ភ្នាក់ងារ") តាមរយៈប្រាក់ចំណេញដុល (បន្ទាប់ពីដកចេញនូវការចំណាយទាំងឡាយ, ហិរញ្ញវត្ថុ, ទីផ្សារ, និងការផ្សព្វផ្សាយផ្សេងៗ)។ uBet368 ទទួល បានប្រាក់ចំណូលពីអ្នកលេងដែលត្រូវបានណែនាំដោយអ្នកផ្ទាល់ បន្ទាប់ពីពួកគាត់បានបង្កើតគណនីជាមួយយើង ហើយភ្នាល់នូវទឹកប្រាក់ពិតជាមួយនឹងផលិតផលផ្សេងៗនៅលើទំព័រ uBet368។ សូមយោងទៅលើខ 3.0 នៃលក្ខខ័ណ្ឌ។
1.4 កំណែប្រែ
uBet368 តាមរយៈសិទ្ធិក្នុងការសំរេចជាឯកច្ឆ័ន អាចធ្វើការកែប្រែ រឺដាក់ជំនួសនូវលក្ខខ័ណ្ឌណាមួយនៃកម្មវិធីដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះនៅពេលណាមួយក៏បាន តាមរយៈការដាក់ប្រកាសសេចក្តីជូនដំណឹងនៃការផ្លាស់ប្តូរ រឺប្រកាសកិច្ចព្រមព្រៀងថ្មីនៅលើទំព័ររបស់យើង ដែល uBet368 នឹងធ្វើការជូនដំណឹងលោកអ្នកតាមរយៈអ៊ីមែលដែលលោកអ្នកបានផ្តល់នៅពេលចុះឈ្មោះចូលរួមកម្មវិធីភ្នាក់ងារ។ ការកែប្រែអាចរួមមាន ឧទាហរណ៍ដូចជា៖ ការផ្លាស់ប្តូរនូវគំរោងទឹកប្រាក់កំរៃជើងសារ និងច្បាប់នៃកម្មវិធីភ្នាក់ងារជាដើម។ ប្រសិនបើមានកំណែប្រែណាមួយដែលលោកអ្នកមិនអាចទទួលយកបាន ជំរើសតែមួយរបស់អ្នកគឺបញ្ចប់នូវកិច្ចព្រមព្រៀងនេះ។ ការចូលរួមបន្តរបស់អ្នកនៅក្នុងកម្មវិធីភ្នាក់ងារបន្ទាប់ពីមានការប្រកាសនូវសេចក្តីជូនដំណឹងអំពីការផ្លាស់ប្តូរ រឺការប្រកាសនូវកិច្ចព្រមព្រៀងថ្មីនៅលើទំព័ររបស់យើង នឹងត្រូវចាត់ទុកជាការយល់ព្រមទទួលយកនូវការកែប្រែរឺកិច្ចព្រមព្រៀងថ្មី។
2.1 ការភ្ជាប់ទំនាក់ទំនងមកកាន់គេហទំព័រ uBet368 របស់យើង
តាមរយៈការយល់ព្រមចូលរួមក្នុងកម្មវិធីភ្នាក់ងារនេះ អ្នកយល់ព្រមក្នុងការបង្កើត និងថែរក្សានូវបណ្តាញទំនាក់ទំនងពិសេសមួយពីទំព័ររបស់អ្នកមកកាន់ទំព័រ uBet368 ។ អ្នកអាចភ្ជាប់ទំនាក់ទំនងមកកាន់យើងតាមរយៈបដារូបភាពណាមួយរបស់យើង, អាស័យដ្ឋានអ៊ីមែល, អត្ថបទ រឺក៏អក្សរផ្សេងៗ។ នេះគឺជាវិធីសាស្ត្រតែមួយដែលអ្នកអាចផ្សព្វផ្សាយក្នុងនាមជាយើង។
2.2 ការផ្សព្វផ្សាយដែលមានលក្ខណៈស្ពេម
uBet368 នឹងបញ្ចប់នូវកិច្ចព្រមព្រៀងនេះភ្លាមៗដោយគ្មានជំរើសផ្សេងសំរាប់អ្នក ប្រសិនជាត្រូវបានរកឃើញថាមានការផ្សព្វផ្សាយណាមួយដែលមានលក្ខណៈស្ពេម រឺក៏ការផ្សព្វផ្សាយសេវាកម្មរបស់យើងតាមរយៈទំរង់ផ្សេងៗដែលមានលក្ខណៈផ្ទុយពីការកំនត់។ អ្នកមិនអាចធ្វើការស្នើ រឺបង្ហាញ រឺផ្តល់នូវការធានាអនុញ្ញាត្តិណាមួយទាក់ទងនឹងយើង ហើយអ្នកគ្មានសិទ្ធិអនុញ្ញាត្តិអោយយើងមានកាតព្វកិច្ចទទួលខុសត្រូវណាមួយទេ។
2.3 ការចុះបញ្ជី ឈ្មោះគេហទំព័រ
អ្នកនឹងត្រូវហាមមិនអោយចុះបញ្ជី (រឺស្នើចុះបញ្ជី)ឈ្មោះដូម៉ែន(domain)ណាមួយដែលមានលក្ខណៈស្រដៀងទៅនឹងឈ្មោះដូម៉ែន(domain)ណាមួយដែលត្រូវបានប្រើប្រាស់ដោយ រឺត្រូវបានចុះបញ្ជីដោយឈ្មោះនៃអតិថិជនណាមួយរបស់ uBet368 រឺឈ្មោះផ្សេងទៀតដែលអាចត្រូវបានយល់ច្រលំជា uBet368។
2.4 ការកំណត់ពាក្យដែលជាយីហោ
អ្នកមិនអាចទិញ រឺចុះបញ្ជីពាក្យសំរាប់សំគាល់, ពាក្យសំរាប់ស្វែងរក រឺក៏ពាក្យកំណត់ផ្សេងៗដើម្បីប្រើនៅក្នុងប្រព័ន្ធបណ្តាញសំរាប់ស្វែងរក ការឧបត្ថម្ភសេវាផ្សព្វផ្សាយ រឺសេវាស្វែងរក និងផ្សព្វផ្សាយផ្សេងៗ ដែលពាក្យទាំងនោះមានលក្ខណៈដូចរឺស្រដៀងទៅនឹងពាក្យ រឺសញ្ញាពាណិជ្ជកម្មរបស់ uBet368 រឺរួមបញ្ចូលទាំងពាក្យសំខាន់ៗនៅលើទំព័ររបស់ដៃគូដែលដូច រឺស្រដៀងនឹងសញ្ញាពាណិជ្ជកម្មរបស់ uBet368 ។
2.5 ការផ្តល់សិទ្ធជាភ្នាក់ងារ
តាមរយៈកិច្ចព្រមព្រៀងនេះ uBet368 ផ្តល់ជូនលោកអ្នកនូវសិទ្ធិមិនផ្តាច់មុខនិងមិនកំណត់ក្នុងការបញ្ចូនអតិថិជនមកកាន់ទំព័រណាមួយរបស់យើងដោយអនុលោមទៅតាមលក្ខខ័ណ្ឌដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះមិនបានផ្តល់ជូនលោកអ្នកនូវសិទ្ធិផ្តាច់មុខទាំងស្រុង រឺក៏ឯកសិទ្ធិដើម្បីជួយយើងក្នុងការផ្តល់ជូននូវសេវាកម្មផ្សេងៗដែលកើតមានតាមរយៈការណែនាំរបស់អ្នក ហើយយ៉ាងប្រាកដ uBet368 អាចពិចារណាចុះកិច្ចសន្យា និងទទួលការជួយសហការពីភាគីដទៃផ្សេងទៀតនៅពេលណាក៏បានដើម្បីដំណើរការសេវាកម្មដែលកិច្ចការទាំងនេះមានលក្ខណៈស្រដៀង រឺដូចទៅនឹងការងាររបស់អ្នក។ អ្នកនឹងមិនអាចស្នើទាមទារនូវទឹកប្រាក់កំរៃជើងសារ រឺទឹកប្រាក់សំណងផ្សេងៗដែលធានាដោយ រឺតាមរយៈបុគ្គលដទៃ រឺអង្គភាពដទៃក្រៅពីអ្នក។
2.6 ការអនុញ្ញាត្តិសំរាប់គំនិតច្នៃប្រឌិត
អ្នកអាចប្រើប្រាស់បានតែការច្នៃប្រឌិតផ្សព្វផ្សាយណាដែលបានអនុញ្ញាត្តិដោយខាងយើងតែប៉ុណ្ណោះ (បដា, html/ សបុត្រជារូបភាពមានចលនា, អត្ថបទ, រូបភាព និងផ្លាកសញ្ញា) ហើយនឹងមិនអាចមានសិទ្ធកែប្រែ រឺក៏ស្នើមកយើងនូវឧបករណ៍ផ្សព្វផ្សាយផ្សេងៗក្រៅតែពីអ្វីដែលមានសំរាប់ភា្នក់ងាររបស់ uBet368រឺបានកំនត់នៅលើwww.uBet368.com។ រូបភាព សញ្ញា រឺអក្សរសំរាប់ភា្ជប់បណ្តាញគឺត្រូវបានកំណត់ និងកែច្នៃដោយខាងយើងខ្ញុំ ហើយចាត់ទុកជាវត្ថុតំណាងអំពីទំព័ររបស់យើងតែមួយគត់ដែលត្រូវបានអនុញ្ញត្តិ។
2.7 សេចក្តីទុកចិត្ត
អ្នកមិនត្រូវមានចេតនាទាញយកផលប្រយោជន៍ពីចរាចរណ៍ទិន្នន័យដែលមិនស្គាល់ រឺមានលក្ខណៈសង្ស័យបង្កើតឡើងក្នុងគោលបំណងមិនល្អ ទោះបីជាវាបានរឺមិនបានបង្កនូវការខូចខាតជាក់ស្តែងដល់យើងយ៉ាងណាក៏ដោយ។ ទោះបីជាយ៉ាងណាដោយសារតែអ្នកទទួលយកនូវកិច្ចព្រមព្រៀងនេះ uBet368 សូមរក្សាសិទ្ធិក្នុងការបង្កក និងរក្សាទុកនូវទឹកប្រាក់ ប្រសិនបើមានហេតុផលជាក់ស្តែងបញ្ជាក់ពីចរាចរណ៍ប្រភេទទិន្នន័យដូចដែលបានលើកឡើងខាងលើ។ uBet368 សូមរក្សាសិទ្ធិក្នុងការដកហូតទឹកប្រាក់របស់ភ្នាក់ងារ និង/រឺ ផ្អាក រឺបិទគណនី ប្រសិនបើរកឃើញថាអតិថិជនរបស់ភ្នាក់ងារបានរំលោភទៅលើកម្មវិធីរឺការផ្តល់ជូនរបស់ uBet368 ទោះបីជាអ្នកដឹងរឺមិនដឹងក៏ដោយ ដែលស្ថានភាពទាំងនោះមិនត្រូវបានកំណត់ប៉ុន្តែមានដូចជាអតិថិជនផ្សេងគ្នាភ្នាល់ទាំងសងខាង។
2.8 ការទទួលខុសត្រូវសំរាប់ទំព័ររបស់អ្នក
អ្នកនឹងទទួលខុសត្រូវដោយខ្លួនឯងសំរាប់ប្រតិ្តបត្តិការណ៍, ការរៀបចំថែរក្សា និងការអភិវឌ្ឍន៍នៅលើទំព័ររបស់អ្នក និងទទួលខុសត្រូវចំពោះសមាសធាតុផ្សេងៗដែលមាននៅលើទំព័ររបស់អ្នកដោយខ្លួនរបស់អ្នកផ្ទាល់។ ឧទាហរណ៍៖ អ្នកនឹងត្រូវទទួលដោយខ្លួនឯងក្នុងការធានាថាសមាសធាតុទាំងឡាយដែលបានដាក់បង្ហាញនៅលើទំព័ររបស់អ្នកគឺមិនមានលក្ខណៈបរិហារកេរ្តិ៍ រឺខុសច្បាប់។ uBet368 នឹងមិនទទួលខុសត្រូវចំពោះបញ្ហាទាំងអស់នេះ។ ជាងនេះទៅទៀត អ្នកនឹងត្រូវសង និងធានាទទួលខុសត្រូវចំពោះការស្នើ, ការខូចខាត, និងការចំណាយផ្សេងៗ(ដែលគ្មានកំណត់ មានដូចជាការចំណាយថ្លៃច្បាប់ជាដើម)ដែលវាបានកើតឡើងដោយផ្ទាល់ រឺប្រយោលពីប្រត្តិបត្តិការណ៍, ការអភិវឌ្ឍន៍, ការរៀបចំថែរក្សា និងពត៌មានផ្សេងៗនៅលើទំព័ររបស់អ្នក។ កម្មវិធីភ្នាក់ងាររបស់ uBet368 សំដៅទៅលើការចូលរួមរបស់អ្នកផ្ទាល់។ អ្នកនឹងមិនត្រូវបើកគណនីភ្នាក់ងារក្នុងនាមជាអ្នកដទៃផ្សេងទៀតទេ។ ការបើកគណនីភ្នាក់ងារសំរាប់ភាគីទីបី,ការជួញដូរគណនីភ្នាក់ងារ រឺការផ្ទេរគណនីភ្នាក់ងារគឺមិនត្រូវបានទទួលយកទេ។ គោលបំណងរបស់ភ្នាក់ងារក្នុងការផ្ទេរគណនីទៅកាន់គណនីមួយទៀតត្រូវតែស្នើសុំការអនុញ្ញាត្តិដោយការផ្ញើរអ៊ីមែលមកកាន់យើងតាមរយៈអាស័យដ្ឋាន [email protected] ការសំរេចយល់ព្រមគឺជាសិទ្ធិឯកច្ឆ័នរបស់យើង។
2.9 ការរក្សាពត៌មានសំងាត់
នៅក្នុងលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ អ្នកត្រូវបានផ្តល់នូវសេចក្តីទុកចិត្តក្នុងការរក្សាពត៌មានសំងាត់ទាក់ទងនឹងអាជីវកម្មរបស់យើង ប្រតិបត្តិការណ៍របស់យើង ឬ បច្ចេកវិទ្យា និង/ឬ កម្មវិធីភ្នាក់ងាររបស់យើង (ឧទាហរណ៍ដូចជា កំរៃជើងសារដែលអ្នករកបានក្នុងកម្មវិធីភ្នាក់ងារ)។ អ្នកយល់ព្រមថាមិនបង្ហាញពត៌មានសំងាត់ទៅកាន់ភាគីទីបី ឬភាគីខាងក្រៅ ឬក៏ប្រើប្រាស់នូវពត៌មានសំងាត់ដោយគ្មានការអនុញ្ញាត្តិ លុះត្រាណាតែអ្នកទទួលបានការយល់ព្រមជាលាយលក្ខអក្សរពីខាងយើងដែលអនុញ្ញាត្តិអោយអ្នកប្រើប្រាស់ពត៌មានសំងាត់នេះក្នុងករណីចាំបាច់សំរាប់កិច្ចព្រមព្រៀងនេះ។ កាតព្វកិច្ចរបស់អ្នកពាក់ព័ន្ធជាមួយការរក្សាពត៌មានសំងាត់នេះជាផ្នែកមួយក្នុងការរក្សាកិច្ចព្រមព្រៀងនេះអោយមានសុពលភាព។
3.1 ទឹកប្រាក់កំរៃជើងសារ
ទាក់ទងទៅនឹងខ៥ អ្នកនឹងអាចរកប្រាក់កំរៃជើងសារបានរហូតដល់48%ដោយផ្អែកលើប្រាក់ចំណេញដុលដែលយើងទទួលបានពីអតិថិជនរបស់អ្នក។(ប្រាក់ឈ្នួលទាបបំផុតដែលមានសុពលភាពគឺ USD 100)ប្រាក់ចំណេញដុលត្រូវបានកំណត់ថាជា: ប្រាក់សរុបទាំងអស់ដែលយើងទទួលបានពីការភ្នាល់ចាញ់របស់អតិថិជនបន្ទាប់ពីការទូទាត់រួចរាល់:
uBet368 សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរភាគរយ និងវិធីសាស្ត្រក្នុងការគណនារៃជើងសារតាមគោលបំណងរបស់ uBet368 ដោយផ្អែកទៅលើខ 1.4។
3.2 ការគណនាទឹកប្រាក់កំរៃជើងសារដែលត្រូវផ្តល់
a. ទឹកប្រាក់កំរៃជើងសាអវិជ្ជមាន
ទឹកប្រាក់កំរៃជើងសាអវិជ្ជមានទាំងនៅក្នុងកាស៊ីណូ, គីណូ, ស្លតហ្គេម uកីឡា រឺកីឡា នឹងត្រូវបានដកចេញពីទឹកប្រាក់កំរៃជើងសារដែលមាន។ ទឹកប្រាក់អវិជ្ជមានដែលរកបាននឹងត្រូវបន្សល់ទុកទៅខែក្រោយ។ អ្នកនឹងត្រូវស្វែងរកប្រាក់ចំណូលដើម្បីទូទាត់ជាមួយនឹងទឹកប្រាក់ដែលត្រូវសង មុននឹងអ្នកចាប់ផ្តើមរកប្រាក់ចំណូលម្តងទៀត។
b. កត្តាតំរូវសំរាប់ទឹកប្រាក់ពិតប្រាកដ
ទឹកប្រាក់បន្ថែម ទឹកប្រាក់ផ្តល់ជូនឥតគិតថ្លៃ និងរង្វាន់លើកទឹកចិត្តដទៃទៀតសំដៅទៅលើចំនួនទឹកប្រាក់ទាំងឡាយដែលត្រូវបានបញ្ចូលទៅក្នុងគណនីរបស់អតិថិជន។ ដោយសារតែពួកគាត់មិនបានចំណាយសំរាប់ទឹកប្រាក់ទាំងនេះ uBet368 មិនអាចចំណាយកំរៃជើងសារសំរាប់ទឹកប្រាក់ទាំងអស់នេះឡើយ។
3.3 ការស្នើទឹកប្រាក់កំរៃជើងសារ
a. ចំនួនតិចបំផុតនៃអតិថិជនដែលមានដំណើរការ
គណនីភ្នាក់ងារ uBet368 របស់អ្នកត្រូវមានអតិថិជនយ៉ាងតិច៥នាក់ដំណើរការភ្នាល់ មុននឹងអ្នកអាចមានសិទ្ធិទទួលបានទឹកប្រាក់កំរៃជើងសារប្រចាំខែ។ អតិថិជនដែលមានដំណើរការភ្នាល់ ត្រូវបានកំណត់ថាជាបុគ្គលដែលបានចូលទៅកាន់ទំព័ររបស់អ្នក ហើយបានចូលមកកាន់ទំព័រ uBet368 តាមរយៈការចុចនៅលើបណ្តាញភ្ជាប់ទំនាក់ទំនងនងក្នុងទំព័ររបស់អ្នក បានចុះឈ្មោះជាអតិថិជន បានដាក់ប្រាក់ទៅក្នុងគណនីរបស់ពួកគាត់ និងបានភ្នាល់ រឺលេងជាមួយផលិតផលរបស់ uBet368 មួយ រឺច្រើន។
b. ប្រាក់កំរៃជើងសាទាបបំផុត
ការស្នើប្រាក់ឈ្នួលទាបបំផុតសំរាប់កំរៃជើងសារដែលរកបានក្នុងមួយខែអាស្រ័យទៅលើប្រភេទរូបិយប័ណ្ណនៃគណនីភ្នាក់ងាររបស់អ្នក ដែលផ្អែកទៅចំនួនទាបបំផុត USD100។ គ្មានការកំណត់សំរាប់ប្រាក់ឈ្នួលខ្ពស់បំផុតទេ។
3.4 វិធីសាស្ត្រក្នុងការផ្តល់ប្រាក់កំរៃជើងសារ
ប្រាក់កំរៃជើងសារទាំងអស់នឹងត្រូវផ្តល់ជូនជារូបិយប័ណ្ណដែលអ្នកបានជ្រើសរើសនៅពេលបង្កើតគណនីភា្នក់ងារដំបូង (ជំរាបជូនថា, មធ្យោបាយដកប្រាក់ដែលងាយស្រួល និងរហ័សបំផុតតាមរយៈវិធីសាស្ត្រដែលជាជំរើសរបស់អ្នកត្រូវបានផ្តល់ដោយ uBet368)
3.5 លក្ខខ័ណ្ឌជាកំហិតនៃការទូទាត់ប្រាក់កំរ៉ៃជើងសារ
ប្រសិនបើការទូរទាត់តាមរយៈគណនីរបស់ភ្នាក់ងារធ្វើឡើងមិនបានជោគជ័យដោយហេតុផលណាមួយនោះ uBet368 មានសិទ្ធិក្នុងការរក្សារទុកប្រាក់កំរ៉ៃជើងសារសំរាប់ភ្នាក់ងារមួយរយៈពេលសិន។ ភ្នាក់ងារត្រូវតែទាក់ទងមកកាន់ uBet368 ហើយត្រូវធ្វើការជ្រើសរើសម្តងទៀតនូវរបៀបទូរទាត់ដែលភ្នាក់ងារពេញចិត្ត ។ uBet368 នឹងដកហូតរាល់ប្រាក់កំរ៉ៃជើងសារទាំងអស់ប្រសិនបើភ្នាក់ងារមិនបានទាក់ទងមកកាន់ uBet368 ក្នុងរយៈពេលបីខែ ។
3.6 កាលបរិច្ឆេទផ្តល់ប្រាក់កំរៃជើងសារ
ប្រាក់កំរៃជើងសារទាំងអស់នឹងផ្តល់ជូនអ្នកជាប្រចាំខែក្នុងរយៈពេលប្រហែល១៥ថ្ងៃនៃថ្ងៃធ្វើការគិតចាប់ពីចុងខែនិមួយៗ។ ទឹកប្រាក់កំរៃជើងសារនឹងត្រូវបញ្ចូនដោយផ្ទាល់តាមរយៈវិធីសាស្ត្រពេញចិត្តដែលលោកអ្នកបានជ្រើសរើសដែលនឹងដំនើរការទៅតាមការស្នើរបស់លោកអ្នក។ ភ្នាក់ងារត្រូវបញ្ចូលឈ្មោះគណនីភ្នាក់ងាររបស់ខ្លួន ហើយដាក់ស្នើសុំនូវទឹកប្រាក់កំរៃជើងសារដែលរកបានប្រចាំខែ។ uBet368 បន្ទាប់មកនឹងផ្ទៀងផ្ទាត់ប្រតិបត្តិការណ៍នៃគណនីភ្នាក់ងារមុននឹងការផ្តល់ប្រាក់ត្រូវបានធ្វើឡើងតាមរយៈវិធីសាស្រ្តពេញចិត្តដែលភ្នាក់ងារបានជ្រើសរើស។ uBet368 សូមរក្សាសិទ្ធិក្នុងការជ្រើសរើសនូវមធ្យោបាយផ្តល់ប្រាក់ដែលសមស្រប ក្នុងករណីវិធីសាស្ត្រដែលបានកំនត់ជ្រើសរើសមិនមានដំណើរការ រឺមិនមាននៅក្នុងបណ្តាប្រទេសណាមួយ។
4.1 លក្ខខ័ណ្ឌ និងការបញ្ចប់
លក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះនឹងចាប់ផ្តើមចូលជាធរមាននៅពេលដែលអ្នកត្រូវបានទទួលស្គាល់ជាភ្នាក់ងារ ហើយនឹងបន្ត លុះត្រានិងរហូតដល់ភាគីណាមួយជូនដំណឹងជាលាយល័ក្ខអក្សរថាមានបំណងបញ្ចប់នូវកិច្ចព្រមព្រៀង ហើយភ្លាមនោះកិច្ចព្រមព្រៀងនឹងត្រូវបានបញ្ចប់។ ការបញ្ចប់នេះជាបំណងដោយមានហេតុផល រឺគ្មានហេតុផលដោយភាគីទាំងពីរ។ សេចក្តីជូនដំណឹងអំពីការបញ្ចប់នេះ នឹងត្រូវធ្វើឡើងតាមរយៈអ៊ីមែល ហើយត្រូវបានចាត់ទុកជាទំរង់នៃការជូនដំណឹងភា្លមៗជាលាយល័ក្ខអក្សរ។
4.2 វិបាក
នៅពេលបញ្ចប់កិច្ចព្រមព្រៀង អ្នកត្រូវលុបចោលនូវបដា/រូបភាពទាំងឡាយរបស់យើងពីទំព័ររបស់អ្នក ហើយបញ្ឈប់ដំណើរការបណ្តាញទំនាក់ទំនងពីទំព័ររបស់អ្នកមកកាន់ទំព័ររបស់យើង។ សិទ្ធិ និងអាជ្ញាប័ណ្ណទាំងឡាយដែលត្រូវបានផ្តល់ជូនតាមរយៈកិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចប់ជាបន្ទាន់។ អ្នកនឹងត្រូវផ្តល់ត្រលប់មកអោយយើងវិញនូវពត៌មានសំងាត់ផ្សេងៗ និងឯកសារចំលងទាំងឡាយដែលអ្នកទទួលបានពីយើង រក្សាទុក និងត្រួតពិនិត្យ ហើយនឹងបញ្ឈប់ការប្រើប្រាស់ផ្លាកសញ្ញារបស់យើង។
4.3 ទំព័រដែលមិនសមស្រប
uBet368 អាចនឹងបញ្ចប់កិច្ចព្រមព្រៀងនេះ ប្រសិនបើ uBet368 បានកំនត់ឃើញ(តាមរយៈសិទ្ធិសំរេចជាឯកច្ឆ័ន)ថាទំព័ររបស់អ្នកមានលក្ខណៈមិនសមស្រប។ ទំព័រដែលមានលក្ខណៈមិនសមស្រប មិនមានដែនកំណត់ច្បាស់លាស់ ប៉ុន្តែមានដូចជា ទំព័រដែលផ្តល់សេវាដល់ក្មេង, បង្ហាញនូវរូបភាពអាសអាភាស រឺសកម្មភាពផ្លូវភេទខុសច្បាប់, ជំរុញអោយមានអំពើហឹង្សា, ជំរុញអោយមានការរើសអើងប្រកាន់ពូជសាសន៍, ផ្លូវភេទ, សាសនា, សញ្ជាតិ, ពិការភាព, រឺអាយុ រឺជំរុញអោយមានសកម្មភាពខុសច្បាប់ផ្សេងៗ រឺរំលោភទៅលើសិទ្ធិនៃកម្មសិទ្ធិ។ បន្ថែមលើនេះទៀតនោះ URL ដែលមានដាក់ពាក្យ“uBet368”ជាមួយអាស័យដ្ឋានរបស់វិបសាយរបស់ខ្លួននោះ ក៏មិនត្រូវបានអនុញ្ញាត្តដែរ។
4.4 គណនីដូចគ្នា និងការស្នើខ្លួនឯង
អ្នកមិនអាចបង្កើតគណនីភ្នាក់ងារច្រើនជាងមួយដោយគ្មានការយល់ព្រមជាលាយល័ក្ខអក្សរពីយើងជាមុននោះទេ ហើយអ្នកក៏មិនអាចរកប្រាក់កំរៃជើងសារពីការចូលរួមលេងដោយខ្លួនអ្នកផ្ទាល់នោះទេ លុះត្រាតែមានការយល់ព្រមពីថ្នាក់គ្រប់គ្រងរបស់ uBet368។ កម្មវិធីនេះមានគោលដៅទៅកាន់អ្នកលេងពិតប្រាកដដែលស្វែងរកការកំសាន្តនៅលើគេហទំព័រ uBet368។
អ្នកនឹងសហការ និងដាក់បង្ហាញជាបន្តនូវបណ្តាញទំនាក់ទំនងថ្មីៗបំផុតដែលផ្តល់ដោយយើងនៅលើផ្នែកផ្សេងៗនៃទំព័ររបស់អ្នកដែលទីតាំងត្រូវបានព្រមព្រៀងគ្នា ហើយអ្នកមិនត្រូវកែប្រែទំរង់, ទីតាំង រឺប្រតិបត្តិការណ៍នៃបណ្តាញទំនាក់ទំនងដោយគ្មានការយល់ព្រមជាលាយល័ក្ខអក្សរពីយើងជាមុន។ អ្នកអាចមានសិទ្ធិទទួលបានប្រាក់កំរៃជើងសារអាស្រ័យទៅលើការបន្តផ្តល់ជូនរបស់អ្នកជាមួយនឹង uBet368។ យើងសូមរក្សាសិទ្ធិក្នុងការកាត់បន្ថយភាគរយនៃប្រាក់កំរៃជើងសារ ប្រសិនបើអ្នកកាត់បន្ថយនូវកិច្ចខិតខំប្រឹងប្រែងរបស់អ្នកក្នុងការស្វែងរកអតិថិជនថ្មី។ ការកាត់បន្ថយ រឺការផ្អាកការផ្តល់ជូនរបស់លោកអ្នកជាមួយនឹងទំព័ររបស់យើង នឹងត្រូវចាត់ទុកជាការបង្ហាញអំពីការបញ្ឈប់នូវកិច្ចព្រមព្រៀងនេះពីសំណាក់អ្នក។
អ្នកត្រូវការពារ ធានានូវសំណង ហើយយើង, នាយករបស់យើង, បុគ្គលិក និងអ្នកតំណាងរបស់យើងគ្មានការទទួលខុសត្រូវទាក់ទងនឹងបំណុល, ការខាតបង់,ការខូចខាត និងតំលៃផ្សេងៗ ដែលរួមមានថ្លៃសេវាច្បាប់ ដែលកើតចេញពី រឺក៏តាមរយៈការពាក់ព័ន្ធនឹង (a) ការបំពានដោយអ្នកទៅលើការធានា,ការបង្ហាញ រឺលក្ខខ័ណ្ឌដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ, (b) ការអនុវត្តការងារ និងកាតព្វកិច្ចរបស់អ្នកនៅក្នុងកិច្ចព្រមព្រៀងនេះ, (C)ការធ្វេសប្រហែសរបស់អ្នក រឺ(d) ការខូចខាតដែលបានបង្កឡើងដោយផ្ទាល់ រឺប្រយោលពីការធ្វេសប្រហែសរបស់អ្នក រឺចេតនា រឺការបំភ្លេចចោល,ការប្រើប្រាស់បដា និងបណ្តាញទំនាក់ទំនងរបស់យើងដោយគ្មានការអនុញ្ញាត្តិ រឺកម្មវិធីភ្នាក់ងារនេះ។
uBet368 មិនបានបង្ហាញ រឺផ្តល់ការធានាណាមួយទាក់ទងទៅនឹងកម្មវិធីភ្នាក់នេះ អំពីយើង រឺកិច្ចព្រមព្រៀងផ្តល់ទឹកប្រាក់កំរៃជើងសារ(ដែលមិនមានដែនកំណត់ ប៉ុន្តែរួមមានដូចជាដំណើរការកម្មវិធីកុំព្យូទ័រ, ការធានាអំពីសុខភាព, ភាពសក្តិសមសំរាប់អាជីវកម្ម,ភាពត្រឹមត្រូវតាមច្បាប់ រឺភាពមិនរំលោភបំពាន) ហើយមិនបង្ហាញ រឺផ្តល់ការធានាទទួលខុសត្រូវណាមួយចំពោះទិសដៅនៃការអនុវត្ត, ការចំណាយ រឺការប្រើប្រាស់សំរាប់ជំនួញផ្សេងៗ។ ជាការបន្ថែម uBet368 មិនបានធ្វើការបង្ហាញថា ប្រតិបត្តិការណ៍នៅលើទំព័ររបស់យើងនឹងគ្មានបញ្ហារឺការរំខានណាមួយនោះទេហើយយើងនឹងមិនទទួលខុសត្រូវចំពោះវិបាកផ្សេងៗដែលអាចកើតមានឡើងនោះទេ។ ករណីមានភាពមិនត្រូវគ្នារវាងរបាយការណ៍ដែលផ្តល់នៅក្នុងប្រព័ន្ធភ្នាក់ងាររបស់ uBet368 និងប្រព័ន្ធទិន្នន័យរបស់ uBet368 នោះប្រព័ន្ធទិន្នន័យរបស់ uBet368 នឹងត្រូវបានចាត់ទុកថាមានលក្ខណៈត្រឹមត្រូវ។ uBet368 សូមរក្សាសិទិ្ធគ្រប់បែបយ៉ាងក្នុងការកែតម្រូវវិក័យបត្រ័និងការទូទាត់កំរៃជើងសារសំរាប់ភាគីទាំងពីរដោយគ្មានការជូនដំណឹងណាមួយឡើយ។
uBet368 នឹងមិនទទួលខុសត្រូវចំពោះការខូចខាតដែលកើតមានឡើងជាពិសេស រឺក៏ដោយប្រយោល (រឺការខាតបង់ប្រាក់ចំណូល, ប្រាក់ចំណេញ រឺទិន្នន័យ) ដែលកើតមានឡើងទាក់ទងទៅនឹងកិច្ចព្រមព្រៀងនេះ រឺកម្មវិធីភ្នាក់ងារនេះ ទោះបីជា uBet368 បានធ្វើការជូនដំណឹងអំពីលទ្ធភាពនៃការខូចខាតនោះហើយក៏ដោយ។ ជាងនេះទៅទៀត ការទទួលខុសត្រូវរបស់យើងទាក់ទងទៅនឹងកិច្ចព្រមព្រៀងនេះ និងកម្មវិធីភ្នាក់ងារនេះនឹងមិនលើសពីចំនួនទឹកប្រាក់កំរៃជើងសារសរុបដែលយើងបានផ្តល់ រឺអាចផ្តល់ជូនអ្នកនៅក្នុងលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ។ កាតព្វកិច្ចរបស់យើងតាមរយៈកិច្ចព្រមព្រៀងនេះមិនត្រូវបានចាត់ទុកជាកាតព្វកិច្ចផ្ទាល់ខ្លួនសំរាប់នាយករបស់យើង, បុគ្គលិក រឺម្ចាស់ភាគហ៊ុនរបស់យើងទេ។ ការទទួលខុសត្រូវណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះនឹងមានលក្ខណៈសមស្របទាំងស្រុងទៅនឹងកំរៃជើងសារដែលរកបាន ហើយត្រូវបានកំនត់ចំពោះការខូចខាតដោយផ្ទាល់។
9.1 ច្បាប់គ្រប់គ្រង និងការវិនិច្ឆ័យ
កិច្ចព្រមព្រៀងនេះត្រូវបានគ្រប់គ្រង និងបង្កើតឡើងដោយស្របទៅតាមច្បាប់នៃប្រទេសភីលីពីន។ ការស្នើសុំណាមួយដែលកើតឡើងពី រឺមានទំនាក់ទំនងជាមួយនឹងលក្ខខ័ណ្ឌទាំងនេះ៖
a. ប្រសិនជាត្រូវបានផ្តើមធ្វើដោយអ្នក នោះនឹងត្រូវយោង និងដោះស្រាយជាស្ថាពរតាមរយៈការវិនិច្ឆ័យនៅក្នុងតុលាការនៃប្រទេសភីលីពីនដែលសិ្ថតនៅក្នុងដែនច្បាប់នៃតុលាការរបស់ភីលីពីនដែលច្បាប់ទាំងនោះមានទំនាក់ទំនង និងជាលិខិតយោងសំរាប់ខទាំងឡាយនៃលក្ខខ័ណ្ឌនេះ។ ភាសាសំរាប់ការវិនិច្ឆ័យនឹងត្រូវកំណត់ជាភាសាអង់គ្លេស។
a. ប្រសិនជាត្រូវផ្តើមធ្វើដោយ uBet368 នោះនឹងអាចមាន២ជំរើសអាស្រ័យទៅលើការសំរេចជាឯកច្ឆ័នរបស់ uBet368:
9.2 ភស្តុតាងនៃការទទួលយល់ព្រម
តាមរយៈការអាននូវលក្ខខ័ណ្ឌនេះ ហើយយល់ដឹងនិងទទួលស្គាល់ថានៅក្នុងការបំពេញទំរង់បែបបទចុះឈ្មោះគណនីភ្នាក់ងារ អ្នកបានយល់ព្រមទទួលយកនូវលក្ខខ័ណ្ឌដែលមាននៅទីនេះ។ uBet368 សូមរក្សាសិទ្ធិក្នុងការផ្អាកការបង់ប្រាក់ជូនភ្នាក់ងារណាមួយក្នុងករណីដែលរកឃើញថាមានការរំលោភបំពានលើលក្ខខ័ណ្ឌទាំងនេះ។
ក្នុងករណីមានភាពមិនដូចគ្នា ច្បាប់ដើមជាភាសាអង់គ្លេសនឹងត្រូវបានកំណត់យកជាផ្លូវការ។